ទេសចរចិនប្រញាប់ប្រញាល់លុបចោលគម្រោងទៅលេងប្រទេសថៃ ក្រោយមានហេតុការណ៍បាត់ខ្លួនរបស់ តារាសម្តែងចិន Wang Xing ពាក់ព័ន្ធនឹងការជួញដូរមនុស្ស
អ្នកដំណើរជនជាតិចិនជាច្រើននាក់ ដែលគ្រោងនឹងទៅលេងប្រទេសថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ បានបង្ហាញក្តីបារម្ភនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងសប្តាហ៍នេះ និងបានចោទជាសំណួរចំៗ បន្ទាប់ពីមានឧប្បទ្ទវហេតុពាក់ព័ន្ធនឹងតារាសម្តែងចិន Wang Xing ដែលបានបាត់ខ្លួនពេលមកដល់ប្រទេសថៃ។
Wang ដែលជាតារាសម្តែងដែលបានបាត់ខ្លួនបន្ទាប់ពីធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ដ៏ពេញនិយមមួយក្នុងប្រទេសថៃ ដោយ លោកជាជនរងគ្រោះ នៃការជួញដូរមនុស្ស។ អាជ្ញាធរថៃបានចាត់វិធានការយ៉ាងរហ័សដោយបានជួយសង្គ្រោះលោក Wang ពីប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតនៅក្នុងទីក្រុងមីយ៉ាន់ម៉ាជាប់ព្រំដែនប្រទេសថៃកាលពីថ្ងៃអង្គារ។ យោងតាមរូបភាព ដែលបានចេញផ្សាយដោយអាជ្ញាធរបានឲ្យដឹងថាលោក Wang ហាក់មានភាពវង្វេងស្មារតីហើយត្រូវបានកោរសក់ទំពែក។
ឧបទ្ទវហេតុនេះភ្លាមៗបានបង្អាក់ការសាទររបស់អ្នកទេសចរចិនក្នុងការធ្វើដំណើរទៅកាន់គោលដៅអាស៊ីអាគ្នេយ៍ ខណៈដែលការប្រញាប់ប្រញាល់នៃការធ្វើដំណើរប្រចាំឆ្នាំចូលឆ្នាំជិតមកដល់។
មានការជជែកវែកញែកជាច្រើននៅលើគេហទំព័រដ៏ពេញនិយមរបស់ចិន Xiaohongshu ឬ “Little Red Book” ដោយភាគច្រើនគឺលើកឡើងថា “តើខ្ញុំត្រូវលុបចោលការធ្វើដំណើរទៅប្រទេសថៃដោយរបៀបណា?”
Shawna Li ជាស្ត្រីជនជាតិចិនមកពីខេត្ត Zhejiang មានគម្រោងធ្វើដំណើរទៅប្រទេសថៃជាមួយមិត្តភ័ក្តិស្រីបីនាក់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យនិទាឃរដូវចាប់ពីថ្ងៃទី២៨ ខែមករាដល់ថ្ងៃទី ៤ ខែកុម្ភៈ ប៉ុន្តែបន្ទាប់ពីដឹងពីករណីរបស់ Wang ពួកគេបានយល់ព្រមជាឯកច្ឆ័ន្ទលុបចោលការធ្វើដំណើររបស់ពួកគេ។ អ្នកស្រីបាននិយាយថា៖ « យើងបានផ្លាស់ប្តូរចិត្តដោយសារតែការព្រួយបារម្ភពីសុវត្ថិភាពជាមូលដ្ឋានជាពិសេស ដោយសារយើងជាស្ត្រីបួននាក់ដែលធ្វើដំណើរជាមួយគ្នា។ “កន្លងមកខ្ញុំតែងលឺគេនិយាយថា នៅប្រទេសថៃសប្បាយ ហើយការចំណាយសមរម្យ ប៉ុន្តែខ្ញុំមិនដែលទៅប្រទេសថៃទេ។ ខ្ញុំធ្លាប់គិតថា វាប្រហែលជាមិនមានសុវត្ថិភាពបន្តិច ប៉ុន្តែមិនគិតថាដល់កម្រិតនេះទេ”។
អ្នកគ្រប់គ្រងនៅហាងទំនិញមួយនៅទីក្រុងសៀងហៃនៃភ្នាក់ងារទេសចរណ៍អនឡាញឈានមុខគេរបស់ប្រទេសចិន Ctrip បានកត់សម្គាល់ថាបទពិសោធន៍របស់ Wang បានជំរុញឱ្យមានការថយចុះនៃការទៅប្រទេសថៃ។
មកទល់ពេលនេះ ទីតាំងមានដំណើរកម្សាន្តជាក្រុមទៅប្រទេសថៃតែមួយប៉ុណ្ណោះ ដែលគ្រោងនឹងចេញដំណើរមុនដំណាច់ខែនេះ ដោយមានអ្នកចូលរួមតែបួនដប់នាក់ប៉ុណ្ណោះ។ លោកស្រីបានបន្តថា៖ « ក្នុងរយៈពេលខ្លីនេះ ពិតជានឹងប៉ះពាល់ដល់ទំនុកចិត្តក្នុងការធ្វើដំណើរ » ។
គួរបញ្ជាក់ថា Wang ដែលត្រូវបានល្បួងដោយជនបរទេសជនជាតិចិន ដែលអះអាងថា តំណាងឱ្យក្រុមហ៊ុនកម្សាន្តដ៏ល្បីរបស់ថៃ និងផ្តល់ការងារឱ្យគាត់នោះ ត្រូវបានដឹកជញ្ជូនទៅកាន់ព្រំដែនមីយ៉ាន់ម៉ា ហើយក្រោយមកបានឆ្លងចូលទៅក្នុងទីក្រុង Myawaddy របស់ប្រទេសមីយ៉ាន់ម៉ា។ មុនពេលការជួយសង្គ្រោះរបស់គាត់ លោក Wang ត្រូវបានគេរាយការណ៍ថាបានទទួលការបណ្តុះបណ្តាលរយៈពេលពីរថ្ងៃក្នុងការបោកប្រាស់តាមទូរគមនាគមន៍ដែលផ្តោតលើជនរងគ្រោះជនជាតិចិនផ្សេងទៀត។
ចំណាត់ការរហ័សរបស់ប៉ូលីសថៃបានធ្វើឡើងតាមការអំពាវនាវរបស់នាយករដ្ឋមន្ត្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ឱ្យបង្ក្រាបឧក្រិដ្ឋកម្មបែបនេះ និងទប់ស្កាត់ការខូចខាតដែលអាចកើតមានដល់វិស័យទេសចរណ៍របស់ប្រទេសថៃ បន្ទាប់ពីព័ត៌មានអំពីការបាត់ខ្លួនរបស់ Wang បានរីករាលដាល។ ថ្លែងជាមួយសារព័ត៌មាន បន្ទាប់ពីការជួយសង្គ្រោះរបស់ Wang កាលពីថ្ងៃអង្គារ មន្ត្រីថៃម្នាក់បានសុំឱ្យតារាសម្ដែងរូបនេះបង្ហាញពីឆន្ទៈក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃម្តងទៀត។ លោក Wang ដែលពាក់មួកខ្មៅដើម្បីបិទបាំងមុខរបស់គាត់ បានធ្វើតាម ដោយបញ្ជាក់ទាំងភាសាអង់គ្លេស និងចិនថា “ប្រទេសថៃមានសុវត្ថិភាព ហើយខ្ញុំនឹងត្រឡប់មកវិញម្តងទៀត” ៕
ប្រភព៖ South China morning post, Bangkok post