លោក Wang Yi នឹង ធ្វើ ទស្សនកិច្ច នៅ ប្រទេស ឥណ្ឌូណេស៊ី កម្ពុជាឆាប់ៗនេះ ខណៈអ្នកឃ្លាំមើលយល់ឃើញថា វាមានពាក់ព័ន្ធនឹងជម្លោះយោធាណាមួយលើកោះតៃវ៉ាន់
លោក Wang Yi នឹង ធ្វើ ទស្សនកិច្ច នៅ ប្រទេស ឥណ្ឌូណេស៊ី កម្ពុជាឆាប់ៗនេះ ខណៈអ្នកឃ្លាំមើលយល់ឃើញថា វាមានពាក់ព័ន្ធនឹងជម្លោះយោធាណាមួយលើកោះតៃវ៉ាន់
![](https://media.brandbodia.com/wp-content/uploads/2024/04/photo_2024-04-17_17-01-05-1024x681.jpg)
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រកាសកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី កម្ពុជា និងប៉ាពួញូហ្គីណេ (PNG) ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែមេសា។
លោក Wang ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC និងជាប្រធានការិយាល័យគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសនឹងធ្វើជាប្រធានកិច្ចប្រជុំលើកទីបួននៃយន្តការកិច្ចសហប្រតិបត្តិការការសន្ទនាកម្រិតខ្ពស់រវាងចិន និងឥណ្ឌូនេស៊ី និងកិច្ចប្រជុំលើកទីប្រាំពីររបស់ប្រទេសចិន។
គោលបំណងនៃកិច្ចប្រជុំនេះ ត្រូវបានអ្នកឃ្លាំមើលយល់ឃើញថា វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រនៅក្នុងជម្លោះយោធាណាមួយលើកោះតៃវ៉ាន់។
លោក Wang នឹងធ្វើជាប្រធានសម័យប្រជុំនៃយន្តការកិច្ចសហប្រតិបត្តិការកិច្ចសន្ទនាកម្រិតខ្ពស់ចិន-ឥណ្ឌូនេស៊ី មុននឹងបន្តធ្វើជាប្រធានកិច្ចប្រជុំចំនួនពីរនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា។
គួរបញ្ជាក់ថា ប្រទេសចិនគឺជាប្រភពដ៏ធំបំផុតមួយនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅក្នុងគម្រោងនៅក្នុងប្រទេសប្រជុំកោះនេះ។
ប្រភព៖ Hongkongfp