|

សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រីទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍ នយោយឈ្នះ ឈ្នះ


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានសរសេរសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចដោយបានរៀបរាប់ថា «ថ្ងៃនេះ ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រីទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍ នយោយឈ្នះ ឈ្នះ។

តាមពិតដូចពួកគាត់និយាយគឺការធានាទាំង៣យ៉ាងពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេគឺចេញពីសំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្តនិង អនុវត្តជាក់ស្តែងដោយការជឿទុកចិត្ត ដែលបង្កើតបានសន្តិភាពការបង្រួប បង្រួមជាតិ និងឯកភាពទឹករយៈពេល ២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើមអនុវត្តនយោបាយឈ្នះ ឈ្នះ នាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ។

ជំនឿទុកចិត្តក្នុងការអនុវត្តន៍នយោបាយឈ្នះ ឈ្នះ នៅកម្ពុជាមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសមួយចំនួនដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។

បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាមដោយគ្មានកិច្ចព្រមព្រៀង និងលិខិតផ្លូវការណាមួយជាក់លាក់នោះឡើយតែបែរជាចេញពីជំនឿទុកចិត្តទៅវិញ។»

សូមបញ្ជាក់ថា កាលពី ២៦ ឆ្នាំមុន គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមេដឹកនាំខ្មែរក្រហមរួមមាន៖ ខៀវ សំផង នួន ជា អៀង សារី និងសមាជិកគណៈរដ្ឋមនហត្រីផ្សេងទៀត ដើម្បីមកទទួលទានអាហារនៅផ្ទះសម្ដេចដែលជាដំណាក់កាលបញ្ចប់សង្គ្រាមទាំងស្រុង នាំមកនូវសុខការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ សម្ដេច បានសម្រេចទទួល ខៀវ សំ ផន នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀតនាផ្ទះរបស់សម្ដេចនៅក្រុងតាខ្មៅ ដោយចង់ផ្ញើសារ ៣ ទៅកាន់៖ ទី១ ផ្ញើសារទៅកងកម្លាំងប្រដាប់អាវុធខ្មែរក្រហមដែលនៅសេសសល់ សូមបញ្ឈប់ការប្រយុទ្ធ ព្រោះមេដឹកនាំរបស់ពួកគេ បានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រីហើយ ទី២ ផ្ញើសារទៅកាន់ប្រជាជនកម្ពុជាថា សង្គ្រាមបានបញ្ចប់ទាំងស្រុងហើយ និងទី៣ ផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ សូមមកវិនិយោគ និងមកទេសចរនៅកម្ពុជា ព្រោះកម្ពុជាមានសន្តិភាពពេញលេញហើយ៕

ប្រភព៖ SHS