រដ្ឋាភិបាលថៃ នឹងអនុម័តការបង្កើតគណៈកម្មាធិការបច្ចេកទេសចម្រុះ (JTC) ដើម្បីចរចាជាមួយកម្ពុជាលើការអភិវឌ្ឍតំបន់ដែនសមុទ្រដែលមានជម្លោះ
JTC នឹងត្រូវបង្កើតឡើងដោយក្រសួងការបរទេស ហើយទំនងជាត្រូវបានដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Phumtham Wechayachai ដែលមានតួនាទីជារដ្ឋមន្ត្រីការពារជាតិផងដែរ។
លោក Phumtham បាននិយាយកាលពីថ្ងៃសុក្រថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចពិភាក្សាជាមួយប្រទេសកម្ពុជាភ្លាមៗ នៅពេលដែលគណៈរដ្ឋមន្ត្រីបានអនុម័តការបង្កើត JTC និងការតែងតាំងលោកជាប្រមុខដឹកនាំ។
លោកបាននិយាយថា JTC នឹងរួមបញ្ចូលអ្នកជំនាញមកពីទីភ្នាក់ងារផ្សេងៗ ដូចជានាយកដ្ឋានជលសាស្ត្រនៃកងទ័ពជើងទឹកថៃ និងក្រុមប្រឹក្សារដ្ឋ ដើម្បីដោះស្រាយលើបញ្ហាបច្ចេកទេសក្នុងតំបន់នេះ។
លោកបានទទូចថា អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលចម្រូងចម្រាសជាមួយកម្ពុជាផ្តល់នូវក្របខណ្ឌសម្រាប់ការចរចាហើយនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរដោះស្រាយជម្លោះព្រំដែនសមុទ្រដោយសន្តិវិធី។
យ៉ាងណាមិញ អ្នករិះគន់ រួមទាំងសកម្មជននយិបាយថៃមួយចំនួន ក៏កំពុងបន្តការអំពាវនាវរបស់ពួកគេឱ្យរដ្ឋាភិបាលថៃលុបចោល MOUនេះ ហើយព្រមានថានឹងដាក់ញត្តិទៅតុលាការរដ្ឋបាលឲ្យជួយអន្តរាគមន៍ និងបញ្ជាឱ្យលុបចោលប្រសិនបើរដ្ឋាភិបាលមិនព្រមស្តាប់ការអំពាវនាវរបស់សាធារណជន។
ប្រភព៖ Bangkok Post