លោកជំទាវ ចម និម្មល និងឯកឧត្តម Shaharuddin Bin Onn ពិភាក្សាពីលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ម៉ាឡេស៊ី


នាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាពីកាលានុវត្តភាពក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសក្នុងវិស័យហាឡាល និងលទ្ធភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ម៉ាឡេស៊ី។