កសិករនៅវៀតណាម នាំគ្នាប្ដូរមកស្ទូងស្រូវនាពេលយប់ ដោយសារបញ្ហារលកក្ដៅដ៏ខ្លាំងក្លានាពេលថ្ងៃ


ការស្ទូងស្រូវនាពេលយប់បានក្លាយជាមធ្យោបាយថ្មីសម្រាប់កសិកររាប់មិនអស់នៅភាគខាងជើង និងកណ្តាលនៃប្រទេសវៀតណាម ក្នុងរដូវក្តៅដែលកាន់តែក្តៅខ្លាំង ខណៈដែលប្រទេសនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍កំពុងប្រយុទ្ធនឹងសីតុណ្ហភាពខ្ពស់បំផុតនៅឆ្នាំនេះ។

ប្រជាកសិករវៀតណាម បានលើកឡើងថា វាពិបាកណាស់ក្នុងការស្ទូងស្រូវនៅពេលដែលព្រះអាទិត្យខ្លាំង ដែលសីតុណ្ហភាពប្រចាំថ្ងៃលើសពី៣៧ អង្សាសេ (៩៨ អង្សាហ្វារិនហៃ)។ ពួកគេបន្តថាដោយមានពន្លឺមិនគ្រប់គ្រាន់ការស្ទូងអាចនឹងមិនស្ថិតនៅលើបន្ទាត់ត្រង់នោះ ទេប៉ុន្តែការធ្វើការពេលយប់ធ្វើឱ្យគេមានផលិតភាពច្រើននិងមិនសូវមានការរំខាន។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ រលកកម្ដៅបានកើនឡើងគួរឱ្យបារម្ភនៅទូទាំងពិភពលោក ដែលបានបង្កការលំបាកដល់ជីវភាពរស់នៅរបស់ភាវរស់នៅតំបន់មួយចំនួន។ ដោយឡែកថ្មីៗនេះ បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិសម្រាប់ការទស្សន៍ទាយបរិស្ថានរបស់សហរដ្ឋអាមេរិក បានកត់ត្រាថ្ងៃដែលក្ដៅបំផុតមិនធ្លាប់មានក្នុងកំណត់ត្រាពិភពលោក។ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកបានឡើងដល់១៧.០១ អង្សាសេ (៦២.៦២Fahrenheit) លើសពីកំណត់ត្រាខែសីហា ឆ្នាំ២០១៦ នៃ ១៦.៩២C (៦២.៤៦F) នៅពេលដែលរលកកំដៅបានបោកបក់ជុំវិញពិភពលោក។

ប្រភព: PHYS, REUTERS