អាជ្ញាធរថៃបានរាយការណ៍ថា បុរសដែលកើតជំងឺអុតស្វាជាករណីដំបូងក្នុងប្រទេសនេះ ទំនងជាបានគេចខ្លួនចូលមកកម្ពុជាតាមផ្លូវទឹក


បុរសនីហ្សេរីយ៉ាម្នាក់ដែលត្រូវបានគេកំណត់ថា ជាករណីជំងឺអុតស្វាដំបូងរបស់ប្រទេសថៃនៅភូកេត បានបាត់ខ្លួនបន្ទាប់ពីបានដឹងលទ្ធផលនៃជំងឺរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយថៃ និងប្រភពអនុវត្តច្បាប់ មួយចំនួនកំពុងរាយការណ៍ថា គេជឿថាបុរសរូបនេះបានរត់ចូលព្រំដែនប្រទេស កម្ពុជាតាមរយៈផ្លូវទឹក។

បុរសអាយុ 27 ឆ្នាំរូបនេះបានធ្វើដំណើរពីប្រទេសនីហ្សេរីយ៉ា មកកាន់ប្រទេសថៃ ហើយបន្ទាប់មក គាត់បានរាយការណ៍ពីរោគសញ្ញានៃជំងឺគាត់ទៅកាន់មន្ទីរពេទ្យឯកជនមួយក្នុងខេត្តភូកេត ប្រទេសថៃ។ លទ្ធផលបញ្ជាក់ថា បុរសរូបនេះមានវិជ្ជមានជំងឺអុតស្វាដែលបានឆ្លងនៅក្នុងប្រទេសមួយចំនួននៅអាហ្វ្រិកកណ្តាលរហូតដល់ការផ្ទុះឡើងថ្មីៗនេះ។

គាត់បានធ្វើតេស្តវិជ្ជមានជំងឺអុតស្វានៅថ្ងៃទី១៨ ខែកក្កដាប៉ុន្តែពេលសមត្ថកិច្ចទៅទទួល គាត់នៅខុនដូគាត់បានបាត់ទៅហើយ។ គាត់បានចាកចេញ ហើយបានផ្លាស់ទៅសណ្ឋាគារទីពីរនៅថ្ងៃបន្ទាប់។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក Anutin Charnvirakul បានរាយការណ៍នៅរដ្ឋសភាក្នុងទីក្រុងបាងកកថា អាជ្ញាធរបានតាមដានសញ្ញាទូរស័ព្ទដៃរបស់ជនរងគ្រោះដោយសារជំងឺអុតស្វា ដែលកំពុងរត់គេចខ្លួនទៅកាន់ព្រំដែននៃខេត្តស្រះកែវ។  អាជ្ញាធរជឿថា គាត់បានបន្តឆ្ពោះទៅទន្លេនៅជិតក្រុងបានលុងលូកព្រំដែនកម្ពុជាដោយហែលទឹកចូលទៅក្នុងប្រទេសនេះមុនពេលឆ្ពោះទៅខេត្តព្រះសីហនុ។

ប្រភពដដែលបានបន្តថា  អាជ្ញាធរថៃកំពុងទាក់ទងសមភាគីក្នុងប្រទេសកម្ពុជា ដែលនឹងសហការគ្នាក្នុងការតាម ដានបុរសនោះជាប្រយោជន៍ដល់សុខភាពសាធារណៈ ដើម្បីការពារការរីករាលដាលនៃជំងឺអុតស្វានេះ៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ The Pattaya News, Thaiger