តើអនាគតអាស៊ាន-អាម៉េរិកនឹងទៅជាយ៉ាងណា ខណៈអាម៉េរិកចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ាន


ដោយ៖ ផាត់ គឹមឆែ

ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-អាម៉េរិក លោកប្រធានាធិបតី Joe Biden មានប្រសាសន៍ថា រដ្ឋបាលរបស់លោកកំពុងទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងការលើកកម្ពស់ «ស្ថាបត្យកម្មក្នុងតំបន់​»​ របស់ប្លុកសម្រាប់កិច្ចព្រមព្រៀងទ្វេភាគី និងស្ថាប័នស្នូលនៃឥណ្ឌូប៉ាស៊ីហ្វិក។

លោកBiden បានសរសេរលិខិតផ្ញើជូនសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃទី១៤ខែមករា ដោយមានប្រសាសន៍ថាលោកមានបំណងអញ្ជើញមេដឹកនាំអាស៊ានទៅចូលរួមក្នុង សន្និសីទពិសេសនៅទីក្រុងWashingtonក្នុងប៉ុន្មានខែខាងមុខនេះ។ ក្រោមការដឹកនាំរបស់កម្ពុជា សហរដ្ឋអាម៉េរិកបានបង្ហាញក្ដីសង្ឃឹមថា នឹងអាចបង្កើនទំនាក់ទំនង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសអាស៊ាន និងបន្តអនុវត្តគោលដៅរួមគ្នានៃភាគីទាំងពីរក្នុងតំបន់។

គួរបញ្ជាក់ថា សម្ដេច ហ៊ុន សែន ក៏ធ្លាប់បានឆ្លើយតបដោយថ្លែងអំណរគុណចំពោះលោក Biden ចំពោះការអញ្ជើញ និងសរសើរពីបំណងចង់ពង្រឹងទំនាក់ទំនងអាស៊ាន-អាម៉េរិក ក្នុងអំឡុងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០២២ ដោយការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន។

ទំនាក់ទំនងរវាងអាម៉េរិក និងប្រធានអាស៊ានពេលនេះ នាំឱ្យមានការលើកឡើងជាចម្ងល់ថា តើអាស៊ីអាគ្នេយ៍អាចនឹងទន្ទឹងរង់ចាំការចូលរួមយ៉ាងជិតស្និទ្ធពីសហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី Jo Biden ឬយ៉ាងណា? តើអាម៉េរិកអាចនឹងលូកដៃជួយសម្របសម្រួល រួមដៃគ្នាជាមួយប្រធានអាស៊ានដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាឈានទៅរកភាពល្អប្រសើរបានទេ?

ជុំវិញបញ្ហានេះ មជ្ឈដ្ឋានអ្នកវិភាគមានការលើកឡើងថា បញ្ហាចំនួន៣ ទំនងជានឹងរំខានដល់សម្ទុះមួយនេះគឺ ទីមួយ ការបន្តអវត្តមាននៃសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំ ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រចូលរួមរបស់សហរដ្ឋអាម៉េរិកទាំងមូល ចាប់តាំងពីបានដកខ្លួនចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិកក្នុងខែមករា ឆ្នាំ ២០១៧។  ទីពីរ រដ្ឋបាល Biden ជាប់រវល់នឹងការអភិវឌ្ឍនៅតំបន់ខ្លួន ខណៈដែលការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាម៉េរិកនឹងធ្វើឡើងនៅចុងឆ្នាំនេះ។ មួយវិញទៀត គឺការប្រឈមមុខនឹងការកើនឡើងនៃការឆ្លងមេរោគ Covid-១៩ ការធ្លាក់ចុះនៃចំណាត់ថ្នាក់ប្រជាប្រិយភាព និងការបះបោរបន្តិចបន្តួចពីអ្នកប្រជាធិបតេយ្យអភិរក្សនិយមមួយចំនួននៅក្នុងព្រឹទ្ធសភា តំណែងប្រធានាធិបតី Biden និងគណបក្សរបស់គាត់គឺស្ទើរតែមិនអាចទទួលយកបាន៕

កែសម្រួលដោយ៖ BRANDMEDIA

ប្រភព៖ Thaiger, The Straits Times