ការងារមហាជនមានតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់គណបក្សជាមួយប្រជាជន ខណៈបទពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន ជាមេរៀនដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយក្នុងការរៀនសូត្រ និងបន្តវេនបេសកកម្មនេះឱ្យកាន់តែមានប្រសិទ្ធភាព!


ស្របតាមស្មារតីនេះ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានបន្តរៀបចំវេទិកាបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» ក្រោមប្រធានបទ «ការចូលរួមក្នុងការងារមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោមការដឹកនាំរបស់សម្តេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» ដោយមាន ឯកឧត្តមបណ្ឌិត អុិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈចលនាមហាជន ជាវាគ្មិនកិត្តិយស។

តាមរយៈការចែករំលែកបទពិសោធរបស់ថ្នាក់ដឹកនាំជំនាន់មុន វេទិកានេះបានរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីតួនាទីនៃការងារមហាជនក្នុងការផ្សារភ្ជាប់គោលនយោបាយទៅនឹងការអនុវត្តជាក់ស្ដែង ពង្រឹងទំនាក់ទំនងរវាងគណបក្ស និងប្រជាជន ព្រមទាំងជំរុញការចូលរួមរបស់មហាជនក្នុងបុព្វហេតុរួម។ ជាមួយគ្នានេះ បទពិសោធ និងមេរៀនរបស់ថ្នាក់ដឹកនាំជំនាន់មុន បានផ្ដល់ជាមូលដ្ឋានដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយ ក្នុងការពង្រឹងសមត្ថភាព បំពេញភារកិច្ច និងបន្តបេសកកម្មបម្រើជាតិ និងប្រជាជនប្រកបដោយការទទួលខុសត្រូវផងដែរ។

#គណៈចលនាមហាជន
#គណបកសប្រជាជនកម្ពុជា
#CPPCambodia