ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថាទីតាំងប្រមូលផ្តុំក្រុមឧក្រិដ្ឋជនធំៗ ត្រូវបានបោសម្អាត ខណៈក្រុមតូចៗដែលនៅសេសសល់ចុងក្រោយ កំពុងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចតាមប្រម៉ាញ់យ៉ាងតឹងរ៉ឹងបំផុត
នេះជាលទ្ធផលផ្លែផ្កាដែលសបញ្ជាក់ពីឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា ក្នុងការលុបបំបាត់បណ្តាញឆបោកឆ្លងដែនមួយនេះ ឱ្យទាល់តែអស់ ដូចដែលប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៃសន្និសីទអន្តរជាតិដែលកំពុងប្រព្រឹត្តទៅនៅកម្ពុជានាពេលនេះបានបញ្ជាក់ស្រាប់។

ប្រភព៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា











