ត្រៀមខ្លួន! ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតបឋមសិក្សា នឹងរៀបចំនាពេលឆាប់ៗនេះ


ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើការត្រៀមប្រកាសបើកការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យលើការងារត្រៀមរៀបចំ និងធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន ស្របតាមនីតិវិធី និងគោលការណ៍នៃការជ្រើសរើសមន្ត្រីសាធារណៈ ប្រកបដោយតម្លាភាព យុត្តិធម៌ និងផ្អែកលើសមត្ថភាព។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រសួងមុខងារសាធារណៈរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ កម្រិតបឋមសិក្សា បន្ទាប់ពីការប្រឡងលើកទី១ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។