ចប់ភ្លាមប្រកាសលទ្ធផលភ្លាម! បេក្ខជន ១៦រូប (ស្រី ៨រូប) ជាប់ជាស្ថាពរក្នុងការប្រឡងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ នៃវិទ្យាស្ថានជាតិស្ថិតិ


ភ្នំពេញ៖ ដំណើរការប្រឡងប្រជែងលើ «វិញ្ញាសាសួរផ្ទាល់មាត់» សម្រាប់ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានបញ្ចប់ដោយរលូន នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦។

ជាលទ្ធផល បេក្ខជនចំនួន ១៦រូប ក្នុងនោះស្ត្រី ៨រូប បានជាប់ជាស្ថាពរ ក្រោយឆ្លងកាត់ដំណាក់កាលប្រឡងប្រជែងតាមនីតិវិធី និងលក្ខខណ្ឌដែលបានកំណត់។

គួរបញ្ជាក់ថា ដំណើរការវាយបញ្ចូល ផ្ទៀងផ្ទាត់ និងបូកសរុបពិន្ទុវិញ្ញាសាសួរផ្ទាល់មាត់ ជាមួយពិន្ទុវិញ្ញាសាសរសេរលើកទី១ ត្រូវបានអនុវត្តយ៉ាងហ្មត់ចត់ សុក្រឹត និងប្រកបដោយតម្លាភាព ក្រោមការត្រួតពិនិត្យយ៉ាងលម្អិតគ្រប់ជ្រុងជ្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងក្រុមការងារពាក់ព័ន្ធ មុនដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេចលើលទ្ធផលផ្លូវការ។