កម្ពុជាផ្ទេរតំណែងប្រធានគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងវ៉ាស៊ីងតោន ឌីស៊ី (ACW) ជូនស្ថានទូតឥណ្ឌូនេស៊ី ក្រោយបំពេញតួនាទីរយៈពេល ៤ខែ
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងជាប្រធានគណៈកម្មាធិការអាស៊ាននៅទីក្រុងវ៉ាស៊ីងតោន ឌីស៊ី(ACW) បានផ្ទេរតំណែងប្រធាន ACW ជាផ្លូវការជូនដល់ស្ថានទូតឥណ្ឌូនេស៊ីបន្ទាប់ពីកម្ពុជាបានបំពេញតួនាទីជាប្រធានប្រកបដោយជោគជ័យអស់រយៈពេល ៤ ខែ ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦។





កិច្ចប្រជុំបានចាប់ផ្តើមដោយរំលេចបអំពីសកម្មភាព និងសមិទ្ធផលសំខាន់ៗរបស់ ACW ក្នុងអំឡុងពេលកម្ពុជាកាន់តំណែងជាប្រធាន។ ឯកឧត្តម កុយ គួង ក៏បានអបអរសាទរចំពោះ ឯកឧត្តម Dwisuryo Indroyono Soesilo ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក្នុងឱកាសដែលឯកឧត្តមចូលកាន់តំណែងជាប្រធាន ACW។
ជាមួយគ្នានេះ កម្ពុជាពិតជាមានកិត្តិយសដែលបានបំពេញតួនាទីជាប្រធាន ACW និងនៅតែបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយអាស៊ាន។
ប្រភព៖ Royal Embassy of Cambodia, Washington DC











