រយៈពេលជាង ២ ទស្សវត្សន៍ ធនាគារចិនមួយ បានផ្ដល់ហិរញ្ញប្បទានជិត ៦ពាន់លានដុល្លារ ដល់គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
កាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួល ជួបពិភាក្សាការងារជាមួយឯកឧត្តម Chen Huaiyu, ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារនីហរ័ណ- អាហរ័ណចិន (China Eximbank) និងសហការី។




ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់ មកហើយ ជាមិត្តដែកថែប និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែរីកធំធាត់ឡើង ចាប់ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មកជាសហគមន៍វាសនារួមកម្ពុជា-ចិន និងបច្ចុប្បន្នបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមក្នុង យុគសម័យថ្មី គ្រប់រដូវកាល ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ។
ជាក់ស្តែង China Eximbank ដែលជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ក៏បានចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ដែលក្នុងរយៈពេលជាង ២ ទស្សវត្សន៍កន្លងមក, ទំហំឥណទានសម្បទានពី China Eximbank មានចំនួនសរុបប្រមាណ ៥ ៩០០ លាន ដុល្លារអាម៉េរិក ដោយបានធ្វើហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋា- រចនាសម្ព័ន្ធរូបវន្តសរុបចំនួន ៧១ គម្រោង ក្នុងនោះ មានវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ ចំនួន ៣៨ គម្រោង មានប្រវែងសរុបប្រមាណជាង ៣ ០០០ គម, ស្ពានឆ្លងទន្លេសាបចំនួន ២ កន្លែង, ស្ពានឆ្លងទន្លេមេ គង្គចំនួន ៤ កន្លែង, និងស្ពានឆ្លងទន្លេបាសាក់ចំនួន ៤ កន្លែង, វិស័យប្រព័ន្ធធារាសាស្ត្រចំនួន ១៧ គម្រោង, វិស័យអគ្គិសនីចំនួន ១២ គម្រោង ព្រមទាំងវិស័យផ្សេងទៀតចំនួន ៤ គម្រោង។
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ












