ខ្មាន់កាំភ្លើងជាសិស្សសាលានៅថៃ ត្រូវអាជ្ញាធរស៊ើបដឹងថា បានសម្លាប់យាយតារបស់ខ្លួន មុនបន្តបើកការបាញ់ប្រហារនៅសាលារៀន
បាងកក៖ ខ្មាន់កាំភ្លើងជាសិស្សសាលានៅថៃ ដែលបានបើកការបាញ់ប្រហារនៅក្នុងវិទ្យាល័យ Debsirin Nonthaburi School ស្ថិតក្នុងខេត្ត Nonthaburi Province ជាយក្រុងបាងកក នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ស្លាប់ មុនពេលខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង ត្រូវបានអាជ្ញាធរថៃស៊ើបដឹងថា មុនកើតហេតុ សិស្សសាលារូបនេះ ថែមទាំងបានបាញ់សម្លាប់ជីដូន និងជីតារបស់ខ្លួននៅផ្ទះផងដែរ។




នៅក្នុងហេតុការណ៍ដ៏រន្ធត់នោះ ប៉ូលិសថៃ បានចាប់ផ្ដើមប្រមូលទិន្ន័យហេតុការណ៍ នឹងបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានលួចយកកាំភ្លើងខ្លីជីតារបស់ខ្លួន ហើយបានបាញ់សរុប ២៦គ្រាប់ ខណៈសមត្ថកិច្ចរកក៏ឃើញគ្រាប់កាំភ្លើង ៣៤គ្រាប់ ផ្សេងទៀតនៅកន្លែងកើតហេតុផងដែរ។ ដោយឡែក ហេតុការណ៍នេះ ក៏បានបណ្តាលឱ្យសិស្សចំនួន ១៥នាក់រងរបួស និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ជុំវិញហេតុការណ៍នេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានសម្តែងការសោកស្តាយ ដោយថ្លែងថា៖ «វាជាហេតុការណ៍ដ៏អាក្រក់បំផុត ដែលមិនគួរកើតឡើងឡើយ»។
ប្រភព៖ CNA











