លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ប្រកាសបង្កើតគណៈកម្មាធិការកែទម្រង់ប្រព័ន្ធប្រឡងជាតិ ក្រោយមានការតវ៉ាធំៗពីនិស្សិត


នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសរៀបចំ និងបង្កើនសមាសភាពគណៈកម្មាធិការពិសេសមួយ ដើម្បីធ្វើការកែទម្រង់ប្រព័ន្ធប្រឡងថ្នាក់ជាតិឡើងវិញ ឆ្លើយតបទៅនឹងការតវ៉ាយ៉ាងក្តៅគគុកពីសំណាក់សិស្ស និស្សិត និងអាណាព្យាបាលនៅទូទាំងប្រទេស។

ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីមានការផ្ទុះការតវ៉ាជាបន្តបន្ទាប់ ជុំវិញបាតុភូតលេចធ្លាយវិញ្ញាសាប្រឡង និងការមិនប្រក្រតីផ្សេងៗក្នុងការប្រឡងប្រជែងថ្នាក់ជាតិដ៏ធំៗ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់បេក្ខជន និងអនាគតសិស្សនិស្សិតរាប់លាននាក់។

លោក Modi បានគូសបញ្ជាក់ថា រដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាតម្លាភាព សុចរិតភាព និងយុត្តិធម៌នៅក្នុងប្រព័ន្ធអប់រំ និងការប្រឡងចូលបម្រើការងារ ហើយគណៈកម្មាធិការថ្មីនេះនឹងសិក្សាស្រាវជ្រាវ ដើម្បីកែទម្រង់រចនាសម្ព័ន្ធបច្ចេកវិទ្យា និងនីតិវិធីប្រឡងទាំងស្រុង ឱ្យមានសុវត្ថិភាពខ្ពស់ និងឆ្លើយតបទៅនឹងក្តីកង្វល់របស់សាធារណជន៕

ប្រភព៖ Reuters