| |

ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ចុះអាករលើតម្លៃបន្ថែមប្រេងឥន្ធនៈ ដោយកំណត់ថ្លៃប្រេងសាំងធម្មតា ៥,១៥០ រៀល និងម៉ាស៊ូត ៥,៦៥០ រៀល ក្នុងមួយលីត្រ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ


ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹងលេខ ១៤២៩ ព.ណ ន.អវឯទ ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្តីពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេស ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីម៉ោង ០០:០០ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ តទៅ រហូតដល់មានសេចក្តីជូនដំណឹងថ្មីបន្ទាប់។

យោងតាមសេចក្តីជូនដំណឹងនេះ ថ្លៃលក់រាយប្រេងឥន្ធនៈថ្មី ត្រូវបានកំណត់ថា ប្រេងសាំងធម្មតា (Gasoline 92) ត្រូវលក់តម្លៃ ៥,១៥០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត (Gasoil 10ppm) ត្រូវលក់តម្លៃ ៥,៦៥០ រៀល ក្នុងមួយលីត្រ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុា បានបន្តអនុវត្តវិធានការបញ្ចុះថ្លៃប្រេងឥន្ធនៈរួមមាន ការបញ្ចុះតម្លៃ ៦.៥ សេនដុល្លារ ក្នុងមួយលីត្រ និងបន្ថែម ១ សេនដុល្លារ ក្នុងមួយលីត្រ ខណៈពេលតម្លៃប្រេងសាំងអន្តរជាតិលើស ៩០ ដុល្លារ ក្នុងមួយបារ៉ែល និងប្រេងម៉ាស៊ូតលើស ១០០ ដុល្លារ ក្នុងមួយបារ៉ែល។ លើសពីនេះរដ្ឋាភិបាលកម្ពុា ក៏បានអនុវត្តគោលនយោបាយពន្ធអនុគ្រោះ ដូចជា ការកាត់បន្ថយអាករពិសេស និងអាករលើតម្លៃបន្ថែម ដើម្បីបន្ថយបន្ទុកលើប្រជាពលរដ្ឋបន្ថែមទៀតផងដែរ។

ដោយឡែក សេចក្តីជូនដំណឹងបានបន្ថែមថា ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដែលបានគណនា និងបង្ហាញខាងលើ គឺផ្អែកលើតម្លៃប្រេងឥន្ធនៈដែលបានប្រែប្រួលនៅលើទីផ្សារអន្តរជាតិ។ ដូចនេះ បណ្តាស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា អាចលក់ប្រេងក្នុងតម្លៃណាមួយ ដែលទាបជាងថ្ងៃ ប្រកួតប្រជែងជាក់ស្តែងនៃទីផ្សារនៅកម្ពុជា។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម