កំណើនមន្រ្តីរាជការស៊ីវិលជាស្រ្តីកើនដល់ ៤៣ភាគរយ ខណៈការចូលរួមក្នុងតំណែងដឹកនាំនិងវិស័យមួយចំនួននៅមានកម្រិត
តាមរយៈរបាយការណ៍ថ្មីមួយបានបង្ហាញពីវឌ្ឍនភាពជាវិជ្ជមាននៃការចូលរួមរបស់ស្ត្រីក្នុងវិស័យរដ្ឋបាល ដោយអត្រាមន្ត្រីរាជការស៊ីវិលជាស្ត្រីទូទាំងប្រទេស បានកើនឡើងពី ៤១ភាគរយ នៅក្នុងឆ្នាំ២០២០ ដល់ ៤៣ភាគរយ នៅក្នុងឆ្នាំ២០២៥។ តួលេខនេះត្រូវបានរំលេចឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈ ដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨ ដោយបញ្ជាក់ថា ចំនួនមន្ត្រីរាជការជាស្ត្រីបានកើនឡើងពីចំនួន ៨៧ ៩៥៨នាក់ ដល់ ៩៦ ០៩៥នាក់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។





















