|

កម្ពុជាចូលរួម កិច្ចប្រជុំរួមរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ពិភាក្សាលើស្ថានការណ៍នៅមជ្ឈិមបូព៌ា ដោយរួមគ្នាដោះស្រាយវិបត្តិថាមពល និងសន្តិសុខស្បៀងអាហារនៅក្នុងតំបន់


នារសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរួមរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨។

ដោយឡែក កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាលើស្ថានការណ៍នៅមជ្ឈិមបូព៌ា និងរួមគ្នាដោះស្រាយកាត់បន្ថយផលប៉ះពាល់មកលើសន្តិសុខថាមពល និងសន្តិសុខស្បៀងអាហារនៅក្នុងតំបន់ ក៏ដូចជារៀបចំយុទ្ធសាស្រ្តក្នងការពង្រឹងភាពប្រកួតប្រជែង និងភាពធនរបស់អាស៊ាន។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម