អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានលើកឡើងថា អ៊ុយក្រែនអាចនឹងត្រូវប្រគល់ផ្នែកខ្លះនៃទឹកដីរបស់ខ្លួន ដើម្បីដោះដូរកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្សី!
នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ អធិការបតីអាល្លឺម៉ង់ Friedrich Merz បានគូសបញ្ជាក់ថា អ៊ុយក្រែនអាចនឹងត្រូវប្រគល់ផ្នែកខ្លះនៃទឹកដី ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្សី ខណៈដែលជំហាននេះអាចជួយបើកផ្លូវសម្រាប់ការចូលជាសមាជិកភាពសហភាពអឺរ៉ុប។


ថ្លែងក្នុងអំឡុងពេលពិភាក្សាជាមួយនិស្សិតនៅទីក្រុង Marsberg លោក Merz បានលើកឡើងថា ការសម្រេចចិត្តបែបនេះអាចកើតមានក្នុងបរិបទនៃការស្វែងរកសន្តិភាពយូរអង្វែងរបស់អ៊ុយក្រែន។ ជាមួយគ្នានេះ លោកបាននិយាយថា៖ «សង្ឃឹមថានៅទីបំផុត នឹងមានសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី ហើយប្រហែលជាផ្នែកមួយនៃទឹកដីអ៊ុយក្រែននឹងលែងជារបស់អ៊ុយក្រែនទៀតហើយ»។
ជាមួយគ្នានេះ លោកបានគូសបញ្ជាក់បន្ថែមថា ប្រធានាធិបតី Volodymyr Zelensky នឹងត្រូវការការគាំទ្រពីប្រជាជនតាមរយៈប្រជាមតិ ដើម្បីអនុវត្តជំហាននេះ។ លោក Merz បានបន្ថែមថា ដើម្បីទទួលបានការគាំទ្រនេះ មេដឹកនាំអ៊ុយក្រែនត្រូវអាចបង្ហាញដល់ប្រជាជនថា “ការសម្រេចចិត្តនេះអាចនាំឱ្យប្រទេសឈានទៅកាន់អនាគតនៅក្នុងសហភាពអឺរ៉ុប”។
ក្រៅពីនេះ ការវិវឌ្ឍថ្មីៗផ្សេងទៀតពាក់ព័ន្ធនឹងស្ថានការណ៍នៅអ៊ុយក្រែន ក៏ត្រូវបានរាយការណ៍ផងដែរ រួមមានការបង្ក្រាបបណ្តាញលាងលុយកខ្វក់ក្នុងវិស័យការពារជាតិ និងការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយបណ្តាប្រទេសអឺរ៉ុប ដូចជា Norway និង Poland ក្នុងការអភិវឌ្ឍយន្តហោះគ្មានមនុស្សបើក។
ប្រភព៖ The KYIV independent












