|

គណៈប្រតិភូកម្ពុជា ចុះទស្សនាឃ្លាំងប្រមូល និងសម្ងួតគ្រាប់ស្វាយចន្ទីធំៗ ២ទីតាំង នៅប្រទេសវៀតណាម ក្នុងបេសកកម្មសិក្សាអំពីឧស្សាហកម្មស្វាយចន្ទី ឆ្នាំ២០២៦!


នាថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូកម្ពុជាចុះទៅទស្សនាឃ្លាំងប្រមូលស្វាយចន្ទីសំខាន់ៗ ចំនួន ២ទីតាំង ដែលទីតាំងទី១ គឺឃ្លាំងប្រមូលស្វាយចន្ទី TNHH TM និងទីតាំងទី២ គឺក្រុមហ៊ុន Hoang Son 1 ដែលជាឃ្លាំងប្រមូលស្តុក និងសម្ងួតគ្រាប់ស្វាយចន្ទីធំមួយ ស្ថិតនៅក្នុងជិតទីក្រុងប៊ិញភឿក (Binh Phuoc) នៃប្រទេសវៀតណាម។

ជាមួយគ្នានេះ ការចុះទស្សនាឃ្លាំងទាំងពីរខាងលើនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចសិក្សាកម្ពុជាស្តីពី “បេសកកម្មស្វែងយល់ពីឧស្សាហកម្មស្វាយចន្ទី” នៅប្រទេសវៀតណាម ដែលមានការគាំទ្រដោយគម្រោង EU-Germen CAPSAFE និងមានការចូលរួមពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធនៅក្នុងវិស័យស្វាយចន្ទីផងដែរ។

ប្រភព៖ ក្រសួងពាណិជ្ជកម្ម