ក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ផ្តើមការធ្វើជំរឿនមន្ត្រីនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ
គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាន និងកំពុងចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចុះពិនិត្យទីតាំងដោយផ្ទាល់ពីសំណាក់ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី។








ជាក់ស្តែងក្នុងដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះក្រសួងអភិវឌ្ឍន៍ជនបទ។











