|

គណៈប្រតិភូសភាកម្ពុជា បន្តចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត IPU លើកទី១៥២ នៅប្រទេសតួកគី ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសន្តិសុខសង្គម


គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានបន្តអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី១៥២ របស់សហភាពអន្តរសភា ដែលកំពុងរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតនេះ លោកជំទាវបានសង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្ន ចាំបាច់ត្រូវមានការពិនិត្យឡើងវិញនូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដើម្បីធានាបាននូវសមធម៌ និងប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងបញ្ហាសកល។ លោកជំទាវបានបន្ថែមថា «ការធ្វើកំណែទម្រង់នេះ គឺដើម្បីឱ្យអង្គការសហប្រជាជាតិក្លាយជាស្ថាប័នតំណាងឱ្យសំឡេងរដ្ឋសមាជិកទាំងអស់ដោយពិតប្រាកដ»។

ដោយឡែក កិច្ចពិភាក្សានេះ ត្រូវបានដឹកនាំដោយសភាអារ៉ាប់រួម ដោយបានផ្តោតលើចំណុចសំខាន់ៗដែលកម្ពុជាផ្ដល់តម្លៃ រួមមាន៖ ការប្រយុទ្ធប្រឆាំងនឹងការគាំពារនិយម៖ ជំរុញឱ្យមានពាណិជ្ជកម្មសេរី និងយុត្តិធម៌។ ការកាត់បន្ថយពន្ធគយ៖ ដើម្បីសម្រួលដល់លំហូរទំនិញ និងជំរុញកំណើនសេដ្ឋកិច្ចសកល។ ការទប់ស្កាត់ការគេចពន្ធសាជីវកម្ម៖ ពង្រឹងតួនាទីសភាក្នុងការបង្កើតច្បាប់ ដើម្បីធានាថា រាល់សាជីវកម្មធំៗបង់ពន្ធដោយតម្លាភាព សម្រាប់យកមកប្រើប្រាស់ក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។

ប្រភព៖ National Assembly of Cambodia