| |

មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem ត្រូវបានកងកម្លាំងយោធាអ៊ីស្រាអែលសម្លាប់ ក្នុងការវាយប្រហារនៅទីក្រុងបេរូត!


អ៊ីស្រាអែល បានប្រកាសនៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះថា កងយោធារបស់ខ្លួន បានសម្លាប់លោក Naim Qassem មេដឹកនាំក្រុមហេសបូឡា ក្នុងការវាយប្រហារយប់មិញលើទីក្រុង បេរូត ប្រទេស លីបង់។

យោងតាមសេចក្តីរាយការណ៍របស់ សារព័ត៌មានអន្តរជាតិ Reuters ការវាយប្រហារដែលបានកើតឡើងពេញមួយយប់លើទីតាំងជាច្រើននៅក្នុងបេរូត បានបណ្តាលឱ្យមានអ្នកស្លាប់ប្រមាណ ១៨២ នាក់ និងជាង ៨០០ នាក់ទៀតរងរបួស ទាំងធ្ងន់ និងស្រាល បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន។

គួរបញ្ជាក់ផងដែរថា លោក Naim Qassem គឺជាអ្នកដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងក្រុមហេសបូឡា ដែលបានបម្រើការជាង ៣ ទសវត្សរ៍ ហើយត្រូវបានតែងតាំងជាមេដឹកនាំក្រុម បន្ទាប់ពីការស្លាប់របស់លោក Hassan Nasrallah នៅឆ្នាំ ២០២៤។

ដោយឡែក ក្រុមហេសបូឡា ក៏ត្រូវគេស្គាល់ថា បានបង្កើតឡើងនៅឆ្នាំ ១៩៨២ និងមានការគាំទ្រពី Islamic Revolutionary Guard Corps របស់អ៊ីរ៉ង់ ហើយត្រូវបានគេចាត់ទុកថាជា កម្លាំងដ៏សំខាន់មួយក្នុងយុទ្ធសាស្ត្រនយោបាយ និងយោធារបស់អ៊ីរ៉ង់ក្នុងតំបន់។

ប្រភព៖ Reuters