|

ក្រសួងមុខងារសាធារណៈ តាមដាន និងជំរុញការបង្វែរប្រាក់ដែលបានបើកលើសនៅតាមក្រសួង ស្ថាប័នចូលថវិការដ្ឋវិញ


នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រសួង ស្ថាប័ននានា ដើម្បីពិនិត្យវឌ្ឍនភាពការតាមដាន និងជំរុញការបង្វែរប្រាក់ដែលបានបើកលើសក្នុងឆ្នាំ២០២២-២០២៣-២០២៤ និងឆ្នាំ២០២៥ នៅតាមក្រសួង ស្ថាប័នចូលមកថវិការដ្ឋវិញ។

កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការតាមដាននិងត្រួតពិនិត្យការបង្វែរប្រាក់ដែលបានបើកលើសចូលថវិការដ្ឋវិញនៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នទាំង៣១ និងក្រុមការងារបច្ចេកទេសក្រសួងមុខងារសាធារណៈជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ។