អ៊ីស្រាអែល​បើកការ​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ និង​យោធារបស់អ៉ីរ៉ង់ និង​បាន​សម្លាប់​ប្រធាន​ឆ្មាំ​បដិវត្តន៍ Hossein Salami


យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានធ្វើការវាយប្រហារលើ “គោលដៅយោធារាប់សិបកន្លែង រួមទាំងគោលដៅនុយក្លេអ៊ែរនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសអ៊ីរ៉ង់”។

ការផ្ទុះអាវុធនេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើងក្នុងទីក្រុង Tehran និងនៅ Natanz ក្នុងខេត្ត Isfahan កណ្តាលរបស់ប្រទេសអ៊ីរ៉ង់ ដែលជាកន្លែងនុយក្លេអ៊ែរដ៏សំខាន់មួយ។

ទូរទស្សន៍រដ្ឋបានរាយការណ៍ថា ” Natanz ត្រូវបានវាយប្រហារជាច្រើនដង” ដោយបង្ហាញវីដេអូនៃផ្សែងហុយខ្លាំងចេញពីកន្លែងនោះ។ ដោយឡែក ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​ក៏បាន​និយាយ​ថា អគារ​លំនៅឋាន​ក្នុង​ទីក្រុង​តេអេរ៉ង់​ត្រូវ​បាន​ខូចខាត ហើយ​ជនស៊ីវិល​ជាច្រើន​នាក់​បាន​ស្លាប់ ក្នុងនោះរួមមានទាំងប្រធានឆ្មាំបដិវត្តន៍លោក Hossein Salami ផងដែរ។

ប្រភព៖ CNA