សញ្ញាណគួរឱ្យព្រួយបារម្ភ! ប្រទេសថៃរាយការណ៍ពីករណីឆ្លង Covid-១៩ ថ្មីជាង ៦មុឺននាក់ និងអ្នកស្លាប់ចំនួន០៨នាក់


យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-១៩ (CCSA) បានឱ្យដឹងថា ចំនួនសរុបនៃករណី Covid-១៩ថ្មីសរុបចំនួន ៦៥០០៧ ត្រូវបានរាយការណ៍នៅក្នុងប្រទេសថៃក្នុងកំឡុងសប្តាហ៍មុន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា រួមជាមួយនឹងការស្លាប់ថ្មីចំនួន ០៨នាក់។

យោងតាម CCSA ករណីកើនឡើងចាប់ពីថ្ងៃទី០១ ខែមករាដល់ថ្ងៃទី២៤ ខែឧសភាបានឈានដល់ ២០៤,៩៦៥ខណៈដែលចំនួនអ្នកស្លាប់កើនឡើងដល់៥១នាក់។

CCSA បានបញ្ជាក់ថា អ្នកជំងឺ ៣៥៥៥នាក់នៅតែត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយអ្នកជំងឺ ៦១,៤៦៣នាក់កំពុងសម្រាកព្យាបាលនៅផ្ទះ។

CCSA បានរាយការណ៍ថា ខេត្តចំនួនប្រាំដែលមានចំនួនអ្នកជំងឺ Covid ច្រើនជាងគេគឺ៖
បាងកក៖ អ្នកជំងឺ ១២,១៨៤ករណី
ឈុនបុរី៖ អ្នកជំងឺ ៤,០១៨ករណី
ណុនថាបុរី៖ អ្នកជំងឺ ២,៨៩១ករណី
សាមុតប្រាកាន៖ អ្នកជំងឺ ២.៨៣៧ករណី
រ៉ាយ៉ុង៖ អ្នកជំងឺ ២,៣៥៥ករណី

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ថៃ (CCSA), ការឆ្លងខ្លាំងនាពេលបច្ចុប្បន្ននេះ គឺត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួន XEC ដែលអ្នកជំនាញរកឃើញថា ឆ្លងខ្លាំងជាងជំងឺផ្តាសាយរហូតដល់ទៅ៧ដងឯណោះ។

ប្រភព៖ The Nation