អភិបាលខេត្តកំពង់ធំ និងអភិបាលរដ្ឋធានីសេអ៊ូល ជួបពិភាក្សាទ្វេភាគី នៅសាលាក្រុងសេអ៊ូល
នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូខេត្តកំពង់ធំ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម អូ សេហ៊ូន (OH Se-hoon) អភិបាលរដ្ឋធានីសេអ៊ូល (Seoul) នៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាលាក្រុងសេអ៊ូល។


ជំនួបដែល ប្រព្រឹត្តទៅ នាពេលថ្មីៗនេះ គឺជាការពង្រឹង ចំណងទំនាក់ទំនងនៃ ដែនដីរដ្ឋបាលទាំងពីរ។ ក្នុងឱកាសនោះ អភិបាលរដ្ឋធានីសេអ៊ូល បានឯកភាពជាគោលការណ៍លើគម្រោងជំនួយបច្ចេកទេស ដើម្បីនាំយកបទពិសោធន៍ដ៏ល្អរបស់រដ្ឋធានីសេអ៊ូល មកអនុវត្តតាមបែបផែនកម្ពុជា ពិសេសនៅតាមដងស្ទឹងសែនរបស់ខេត្តកំពង់ធំ។
ក្រោយជំនួបនេះ ថ្នាក់ដឹកនាំ ទាំងពីរ ក៏បាន ប្រគល់ វត្ថុអនុស្សាវរីយ៍ជូនគ្នាទៅវិញទៅមក ផងដែរ៕


