ប្រទេសចិនព្រមានចាត់វិធានការសងសឹកអាមេរិកឆ្លើយតបនឹងការតម្លើងពន្ធ


ប្រធានាធិបតី Donald Trump និយាយថា ពន្ធ ២៥% របស់សហរដ្ឋអាមេរិកដែលត្រូវបានគំរាមកំហែងជាយូរមកហើយប្រឆាំងនឹងកាណាដានិងម៉ិកស៊ិកនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ លោក Trump បាននិយាយថា ពន្ធនាំចូលនឹងបង្ខំឱ្យប្រទេសជិតខាងរបស់សហរដ្ឋអាមេរិក ចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់គ្រឿងញៀនខុសច្បាប់ និងជនចំណាកស្រុកចូលប្រទេស។

ទីផ្សារបានធ្លាក់ចុះបន្ទាប់ពីលោក Trump បានបញ្ជាក់ពីពន្ធលើដៃគូពាណិជ្ជកម្មធំបំផុតពីររបស់អាមេរិក។ ក្នុងនោះការយកពន្ធ ១០% លើការនាំចូលរបស់ចិនក៏ត្រូវបានរំពឹងទុកផងដែរ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា ទីក្រុងប៉េកាំងមិនបានធ្វើគ្រប់គ្រាន់ដើម្បីបញ្ឈប់លំហូរនៃសារធាតុ fentanyl ចូលទៅក្នុងសហរដ្ឋអាមេរិក។ ការណ៍នោះនឹងបន្ថែមលើពន្ធដែលលោក Trump បានដាក់កាលពីខែមុន និងនាំយកពន្ធលើទំនិញចិនដល់ ២០%។

ដោយឡែក ប្រទេសទាំងបីបាននិយាយថា ពួកគេនឹងសងសឹកសហរដ្ឋអាមេរិកជាការឆ្លើយតបនឹងពន្ធគយ ដែលបង្កើនការរំពឹងទុកនៃសង្គ្រាមពាណិជ្ជកម្មកាន់តែធំឡើង។

យ៉ាងណាមិញ អ្នកជំនាញក៏បានព្រមានផងដែរថា ពលរដ្ឋអាមេរិកអាមេរិកទំនងជានឹងប្រឈមមុខនឹងការចំណាយខ្ពស់សម្រាប់ផលិតផលមួយចំនួន៕

ប្រភព៖ BBC