ក្រឡាប់រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ សម្លាប់មនុស្ស ១៧នាក់ និងរបួស ៤០នាក់
ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គ្រោះថ្នាក់ដ៏រន្ធត់មួយនៅស្រុក Na Di នៃខេត្ត Prachin Buri ប្រទេសថៃ ដោយរថយន្តក្រុងទេសចរណ៍មួយគ្រឿងដែលត្រឡប់មកពីធ្វើទស្សនកិច្ចសិក្សាបានក្រឡាប់ពេលចុះពីលើភ្នំ Khao San Tone។

ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៤ ទៀបភ្លឺ នៅលើផ្លូវកោងលើផ្លូវលេខ ៣០៤ អំឡុងពេលរថយន្តធ្វើដំណើរទៅខេត្ត Rayong ដែលបណ្ដាលឱ្យមនុស្ស ១៧ នាក់ បានស្លាប់ និងជាច្ង ៤០ នាក់ទៀតរងរបួស។

ក្រោយកើតហេតុ រថយន្តក្រុងនេះបានបន្សល់ទុកនូវការខូចខាតយ៉ាងដំណំ ហើយប៉ូលីសក្នុងតំបន់ រួមជាមួយនឹងក្រុមសង្គ្រោះ បានដឹកអ្នករបួសយ៉ាងលឿនទៅកាន់មន្ទីរពេទ្យ Nadi និងមន្ទីរពេទ្យ Kabinburi ដើម្បីព្យាបាល។
ប្រភព៖ Dimsum Daily, The Nation

