|

[Video Inside] «ការរក្សាសុវត្ថិភាពពេលចុះសួរសុខទុក្ខនៅផ្ទះដោយផ្ទាល់ និងពេលរៀបចំសកម្មភាពនៅក្នុងសហគមន៍»


នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហោះវីដេអូខ្លីមួយ ស្តីពី «ការរក្សាសុវត្ថិភាពពេលចុះសួរសុខទុក្ខនៅផ្ទះដោយផ្ទាល់ និងពេលរៀបចំសកម្មភាពនៅក្នុងសហគមន៍» ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជាផង និងក្នុងគោលបំណងចូលរួមប្រារព្ធទិវាសង្គមកិច្ចពិភពលោកឆ្នាំនេះផង។

ប្រភពដដែលបញ្ជាក់បន្ថែមអំពីតម្លៃស្នូលនៃវីដេអូនេះថា៖ ទោះបីជាការចុះជួបផ្ទាល់មិនអាចធ្វើឡើងបានច្រើនក្នុងអំឡុងពេលនេះក្តី យើងសង្ឃឹមថា វីដេអូនេះនឹងផ្តល់នូវការគាំទ្រប្រកបដោយសារ ៈសំខាន់ដល់បុគ្គលិកកាន់ករណី និងក្រុមការងារសង្គមកិច្ចនៅទូទាំងប្រទេស ដើម្បីបន្តធានានូវសុវត្ថិភាពរបស់កុមារ និងក្រុមគ្រួសារដែលពួកគេកំពុងផ្តល់ការគាំទ្រ រួមទាំងខ្លួនរបស់ពួកគេផ្ទាល់ នៅរាល់ពេលទាំងឡាយណាដែលការចុះសួរសុខទុក្ខអាចប្រព្រឹត្តទៅបាន។

គួរបញ្ជាក់ផងដែរថា វីដេអូនេះ រៀបចំផលិតឡើងដោយគម្រោង FCF|REACT ក្រោមការដឹកនាំផលិតដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផ្ទាល់ ដើម្បីឱ្យសមស្របជាមួយនឹងគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងករណីក្នុងអំឡុងពេលនៃជំងឺកូវីដ១៩៕

ស្របពេលដែលកើតមានឡើងនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា ជាមួយនឹងការប្រារព្ធទិវាសង្គមកិច្ចពិភពលោកឆ្នាំ២០២១នេះ យើងខ្ញុំ សូមចែករំលែកនូវវីដេអូខ្លីមួយ ស្តីពី «ការរក្សាសុវត្ថិភាពពេលចុះសួរសុខទុក្ខនៅផ្ទះដោយផ្ទាល់ និងពេលរៀបចំសកម្មភាពនៅក្នុងសហគមន៍»។ ទោះបីជាការចុះជួបផ្ទាល់មិនអាចធ្វើឡើងបានច្រើនក្នុងអំឡុងពេលនេះក្តី យើងសង្ឃឹមថា វីដេអូនេះនឹងផ្តល់នូវការគាំទ្រប្រកបដោយសារសំខាន់ដល់បុគ្គលិកកាន់ករណី និងក្រុមការងារសង្គមកិច្ចនៅទូទាំងប្រទេស ដើម្បីបន្តធានានូវសុវត្ថិភាពរបស់កុមារ និងក្រុមគ្រួសារដែលពួកគេកំពុងផ្តល់ការគាំទ្រ រួមទាំងខ្លួនរបស់ពួកគេផ្ទាល់ នៅរាល់ពេលទាំងឡាយណាដែលការចុះសួរសុខទុក្ខអាចប្រព្រឹត្តទៅបាន។ វីដេអូនេះ រៀបចំផលិតឡើងដោយគម្រោង FCF|REACT ក្រោមការដឹកនាំផលិតដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីឱ្យបានសមស្របជាមួយគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងករណីក្នុងអំឡុងពេលនៃជំងឺកូវីដ១៩។ ហើយជាចុងក្រោយ សូមបងប្អូនបុគ្គលិក ប្រជាពលរដ្ឋ និងមន្រ្តីរាជការទាំងអស់រក្សាសុវត្ថិភាពរបស់ខ្លួន និងគ្រួសារឱ្យបានទៀងទាត់ និងខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីចូលរួមកាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លងជំងឺកូវីដ-១៩ ។ ដើម្បីទទួលបានព័ត៌មានថ្មី ពីនាយកដ្ឋានសុខុមាលភាពសង្គម សូមចុចតំណរភ្ជាប់ (Link) ខាងក្រោមនេះ Telegram: https://t.me/swdmosvy Facebook: https://www.facebook.com/swdmosvy

Posted by នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា on Monday, March 15, 2021