|

ក្រោយទទួលសាច់ប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល តើគួរច្នៃវាបែបណាឱ្យមានប្រសិទ្ធិភាព?


កាលពីថ្ងៃទី១២ ខែមីនា ម្សិលមិញ នាយកដ្ឋានសុខុមាសភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានបង្ហាញជូនសាធារណជននូវវីដេអូអប់រំខ្លីមួយបង្ហាញពី រដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩។

តាមរយៈវីដេអូដែលមានតំណភ្ជាប់ខាងក្រោមបានឱ្យដឹងថា គ្រួសារក្រីក្រ និងជនងាយរងគ្រោះដែលកំពុងតែកាន់ប័ណ្ណក្រីក្រ អាចអញ្ជើញទៅពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះនៅឯសាលាឃុំ ដើម្បីទទួលបានសាច់ប្រាក់នេះ។

អ្វីដែលជាសារសំខាន់នៅក្នុងវីដេអូខ្លីជាង២នាទីនេះ បានបញ្ជាក់ឱ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ រដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងបង្កើតកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះឡើង។ ជាមួយគ្នានេះ ខ្លឹមសារវីដេអូនេះក៏បានសង្កត់បន្ថែមដែរថា ក្នុងនាមជាប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះ ពួកយើងគួរប្រើប្រាស់ ចាយវាយ និងទុកដាក់ថវិកាទាំងនោះឱ្យបានត្រឹមត្រូវ។ ក្រៅពីនេះយើងគួរចេះឆ្លៀតប្រកបកិច្ចការផ្សេងៗ ដើម្បីជួយសម្រួលជីវភាពផ្ទាល់ខ្លួនឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។

យោងតាមប្រភពខាងលើ សាច់រឿងពេញ និងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានសុខុមាសភាពសង្គម៕

សូមទស្សនាវីដេអូវគ្គខ្លីៗ នៃរឿងអប់រំបង្ហាញពី គ្រួសារចំនួនពីរ ដែលបានទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩ ! បើចង់មើលសាច់រឿងពេញ សូមរងចាំទស្សនានៅថ្ងៃស្អែក! —————————————- សូមចុច Link ខាងក្រោមនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ ពីនាយកដ្ឋានសុខុមាលភាពសង្គម Telegram: https://t.me/swdmosvy Facebook: https://web.facebook.com/swdmosvy

Posted by នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា on Thursday, March 11, 2021