ក្រុមការងារ Brandbodia ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចត្រូវបានបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥
ក្រុមការងារ Brandbodia សូមគោរពអបអរសាទរដ៏ក្លៀវក្លាបំផុត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចត្រូវបានព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា ដោយសំលេង ៦២ លើ ៦២ ក្នុងសម័យប្រជុំលើកទី១ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
![](https://media.brandbodia.com/wp-content/uploads/2024/04/SHS-V3-01-819x1024.jpg)
លទ្ធផលនៃការបោះឆ្នោតនាឱកាសនេះ បានបង្ហាញពីការគាំទ្រ និងជំនឿយ៉ាងមុតមាំរបស់សមាជិកព្រឹទ្ធសភា រួមទាំងប្រជាជនកម្ពុជាចំពោះសម្ដេចតេជោ ក្នុងការបំពេញភារកិច្ចថ្មី ដឹកនាំស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបាននូវស្នាដៃដ៏ត្រចះត្រចង់ថ្មីៗជាច្រើនថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ និងប្រជាជន។
នាឱកាសដ៏មហាឡោរឹកនេះ សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមមេត្តាប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី វិបុលសុខមហាប្រសើរ ជូន សម្ដេចតេជោ សូមសម្តេចសូមមានជន្មាយុយ៉ឺនយូរ សុខភាពល្អបរិបូរណ៍ ដើម្បីរួមចំណែកដឹកនាំ និងថែរក្សាសុខសន្តិភាព ស្ថិរភាព ភាពសំបូរសប្បាយ រុងរឿង នៃប្រទេសជាតិជានិច្ចនិរន្តរ៍តរៀងទៅ។