|

មន្រ្តីរាជការដែលមានប្រាក់បៀវត្យកំរិតទាប និងមធ្យម នឹងអាចទទួលបានលំនៅឋានសមរម្យតាមរយៈកិច្ចសហការរវាងរដ្ឋ និងឯកជន


ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤ លោក លី សារី អភិបាលរងខេត្តតំាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានចូលរួមសិក្ខាសាលាស្តីពី ការវិនិយោគលំនៅឋានតំលៃសមរម្យ សម្រាប់គ្រួសារមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាបដែលរៀបចុះដោយក្រុមហ៊ុន Agent 21 Global សហការជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានរៀបចំ ក្រោមអធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃនាយកដ្ឋានលំនៅឋាន បានថ្លែងក្នុងសិក្ខាសាលាផងដែរថា «ការសាងសង់លំនៅឋានតំលៃសមរម្យដែលបានគិតគូដល់ប្រជាជនដែលមានចំណូលទាបនិងមធ្យម ជាពិសេសលំនៅឋាននេះលំអរដោយធម្មជាតិបៃតង ព្រមទាំងមានរបៀបរៀបរយនិងនិរន្តភាព ប្រែក្លាយជាតំបន់ទេសចរណ៍រឺជាទីប្រជុំជនដែលអាចប្រកបអាជីវកម្មបាននិងបង្កើតការងារសំរាប់ប្រជាជនដែលមានចំណូលទាបនិងមធ្យម ដែលអាចជួយដល់ជីវភាពរស់នៅអោយបានល្អប្រសើ ប្រកបដោយសុភមង្គល និងសេចក្ដីថ្លៃថ្នូរ ហើយក៏ជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ និងកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះដែរក៏មានការចូលរួមពីសំណាក់មន្ទីដែនដី ទូទាំងប្រទេស អង្គភាពពាក់ពន្ធ័ អ្នកវិនិយោគជាតិនិងអន្តរជាតិ រួមជាមួយនិងស្ថាប័នធនាគារផងដែរ»។

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនAgent 21 Global និងសហការជាមួយក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ដើម្បីរៀបចំសិក្ខាសាលាការសាងសង់លំនៅឋានតំលៃសមរម្យសំរាប់មន្រ្តីរាជការ នៅទូទាំងប្រទេសដើម្បីធ្វើយ៉ាងណាអោយមន្រ្តីរាជការដែលមានប្រាក់បៀវត្យកំរិតទាបនិងមធ្យមអាចទទួលបានលំនៅឋានសមរម្យផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប