|

នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសារចាត់វិធានការតឹងរ៉ឹងបំផុត ក្នុងករណីរដ្ឋបាលរាជធានីខេត្តប្រើអំណាចខុសច្បាប់លើប្រជាពលរដ្ឋ


នេះជាការថ្លែងបញ្ជាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

សម្ដេច បានលើកឡើងថា «រដ្ឋបាលរាជធានីខេត្តត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំណាចខុសច្បាប់ វាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូន ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងទៀតថា សម្រាប់ឆ្នាំដំបូងនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះគឺជាឆ្នាំពង្រឹងជាជាងការពង្រីកជាពិសេសការពង្រឹងនៅថ្នាក់មូលដ្ឋាន ហើយក៏ជាឆ្នាំដែលរាជរដ្ឋាភិបាលត្រូវពិនិត្យវាយតម្លៃលើប្រ សិទ្ធភាពរបស់ខ្លួនដោយផ្ដោតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕