នាយករដ្ឋមន្រ្តីថៃ Paetongtarn Shinawatra នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីចូលរួមជាសាក្សីក្នុងកិច្ចព្រមព្រៀងដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ
អ្នកនាំពាក្យរដ្ឋាភិបាលលោក Jirayu Huangsub បាននិយាយកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្រ្តីនឹងមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជានៅថ្ងៃទី២៣ និង២៤ ខែមេសា តាមការអញ្ជើញរបស់សមភាគីកម្ពុជា លោក ហ៊ុន ម៉ាណែត។

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីទាំងពីរនឹងធ្វើជាអធិបតីក្នុងពិធីដាក់ឱ្យប្រើប្រាស់រូបសញ្ញាដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-ថៃ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំកម្ពុជា-ថៃ នឹងធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំងពីរ។
ក្នុងឱកាសដដែលនោះ លោកស្រី Paetongtarn ក៏នឹងមានជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕
ប្រភព៖ Bangkok Post