|

យុវជន កក្រក ប្រចាំសាកលវិទ្យាល័យភ្នំពេញចំនួន ១៥០ នាក់ បានទទួលការបំពាក់កន្សែងនាព្រឹកនេះ


នាព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣នេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំកម្មវិធី “ពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជន កក្រក ចំនួន១៥០នាក់” ក្រោមអធិមតីភាពរបស់ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្ស តំណាងលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។

ឯកឧត្តមបណ្ឌិត ជេត ជាលី
លោកជំទាវ សោម សេរីវឌ្ឍន៍

ជារៀងរាល់ឆ្នាំ កាកបាតក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែងបានរៀបចំកម្មវិធីបញ្ចូលសមាជិកជាប្រចាំ ដើម្បីពង្រីកសមាជិកយុវជនថ្មីសម្រាប់បំពេញសកម្មភាពមនុស្សធម៌ស្របតាមបេសកកម្ម និងគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅក្នុងសាលារៀន និងសហគមន៍។

តាមរយៈការអនុវត្តកន្លងមក កាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភ្នំពេញ តែងបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនតាមរយៈការជួយដល់ជនក្រីក្រ ការឧបត្ថម្ភនិស្សិតក្រីក្រដែលមកពីតំបន់ដាច់ស្រយាល រួមទាំងបុគ្គលិកសិក្សាធិការក្នុងសាកលវិទ្យាល័យ ដែលជួបប្រទះការលំបាក ឬត្រូវការជំនួយ។

គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជាត្រូវបានទទួលស្គាល់ថា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់ និងសកម្មបំផុត ក្នុងការផ្ដល់នូវសេវាមមនុស្សធម៌ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ និងការលះបង់ឥតងាករេ ក្នុងការលើកកម្ពស់សុខដុមរមនាក្នុងសង្គម។