អត្តពលិកពិការកម្ពុជា «ពិការភាព មិនមែនជាឧបសគ្គសម្រាប់ខ្ញុំទេ ខ្ញុំចង់ឃើញអ្នកទាំងអស់គ្នាគាំទ្រ ស្រែកហ៊ោ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ព្រោះបេះដូងយើងលោតក្នុងចង្វាក់តែមួយ»
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបើកជាផ្លូវការកាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិមរតតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
នេះជាវេលារបស់អត្តពលិកពិការរបស់យើង ក្នុងភាពជាអ្នកតំណាងកម្ពុជា។ ភាពឈ្នះ-ចាញ់ គឺជារឿងមួយ តែអ្វីដែលសំខាន់គឺឆន្ទៈដ៏មុះមុត ការលះបង់ តស៊ូ យ៉ាងស្វិតស្វាញអស់ពីកម្លាំងកាយ ចិត្ត ក្នុងបុព្វហេតុកេរ្តិ៍ឈ្មោះ កិត្តិយសជាតិ។ ក្រោមស្មារតីនេះ ការគាំទ្ររបស់ប្រជាជនខ្មែរ ពិតជាកម្លាំងចិត្តដ៏ធំធេង មិនអាចកាត់ថ្លៃបានសម្រាប់អត្តពលិកគ្រប់រូប។ ជាក់ស្ដែង កីឡាករ វ៉ាន វ៉ុន អត្តពល៨កពិការរទេះកម្ពុជា បានលើកឡើងថា «ពិការភាព មិនមែនជាឧបសគ្គសម្រាប់ខ្ញុំទេ ខ្ញុំជឿជាក់ថាខ្ញុំធ្វើបាន ខ្ញុំចង់ឃើញអ្នកទាំងអស់គ្នាគាំទ្រ ស្រែកហ៊ោ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមឆ្នាំ២០២៣ ព្រោះបេះដូងយើងលោតក្នុងចង្វាក់តែមួយ»។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាដណ្ដើមបានមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលសម្រេចបានដោយកីឡាការិនីកម្ពុជានៃប្រភេទកីឡាបាល់បោះរទេះ វិញ្ញាសា ៣ទល់៣។
(ប្រភព: Cambo times)