មនុស្សជាង២០០នាក់ បានស្លាប់ និងរាប់ពាន់នាក់រងរបួស ក្នុងហេតុការណ៍រញ្ជួយដីកម្រិត៥.៦ រ៉ិចទ័រ ក្នុងប្រទេសឥណ្ឌូនេស៊ី


ការរញ្ជួយដីកម្រិត 5.6 រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំក្នុងប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យមានការរអិលបាក់ដីដែលបានកប់ភូមិទាំងមូលនៅជិតក្រុង Cianjur ភាគខាងលិចទីក្រុង Java ។

ហេតុការណ៍នេះ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ២៦៨ នាក់បានស្លាប់បាត់បង់ជីវិត ជាង១០០០នាក់រងរបួស ខណៈ១៥១នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការបាត់ខ្លួន ស្របពេលដែលចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ ផ្ទះជាង ២២០០០ខ្នង ត្រូវបានបំផ្លាញ ហើយមនុស្សជាង ៥៨០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ។

អភិបាលខេត្ត Java បានឱ្យដឹងថាចំនួនអ្នកស្លាប់ភាគច្រើនជាកុមារ ខណៈពួកគេកំពុងរៀនក្នុងអគារសិក្សាមួយក្នុងតំបន់នោះ។
គ្រោះរញ្ជួយដីនេះ បានបង្កឱ្យផ្ទះជាង ២២០០០ខ្នង ត្រូវបានបំផ្លាញ ហើយមនុស្សជាង ៥៨០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ។

គួរបញ្ជាក់ថា ក្នុងករណីស្រដៀងគ្នានេះ ក្នុងឆ្នាំ ២០០៤ ការរញ្ជួយដីកម្រិត ៩.១ រ៉ិចទ័រនៅកោះស៊ូម៉ាត្រាភាគខាងជើងប្រទេសឥណ្ឌូនេស៊ីបានបង្កឱ្យមានរលកយក្សស៊ូណាមិដែលបានវាយប្រហារប្រទេសចំនួន ១៤ដោយបានសម្លាប់មនុស្ស ២២៦០០០ នាក់នៅតាមឆ្នេរសមុទ្រនៃមហាសមុទ្រឥណ្ឌា ដែលច្រើនជាងពាក់កណ្តាលនៃពួកគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

ប្រភព: CNN, The New York Times