ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យនិងពិភាក្សាលើខ្លឹមសារសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីរបបគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម
នាព្រឹក ថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិនិត្យនិងពិភាក្សាលើខ្លឹមសារសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីរបបគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយ ឯកឧត្តម សាន់ រ៉ាដា អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅទីស្តីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។





កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ និងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

















