រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៖ ការយកស្បែកជើងប៉ាតា ពាក់ជាមួយនឹងការស្លៀកសំពត់បត់ទៅវត្ត គឺធ្វើឱ្យខូចទំនៀមទម្លាប់ខ្មែរ
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ Sannara Lundi បានផ្ទុះប្រតិកម្មខ្លាំង និងហាមដាច់ខាតចំពោះការធ្វើទីផ្សា ឬស្លៀកឈុតប្រពៃណីទៅវត្ត គួបជាមួយស្បែកជេីងប៉ាតា ដែលនេះជាសកម្មភាពបំផ្លាញនូវរបៀប និងទំនៀមទម្លាប់ខ្មែរ។




ការលើកឡើងនេះ ធ្វើឡើងក្រោយលោកជំទាវ Sannara Lundi រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញគេហទំព័រផ្លូវការ 361 Cambodia បានបង្ហោះរូបភាព ដូន ប្រើប្រាស់សម្លៀកបំពាក់សំពត់អាវស ពានាក្រមា ទៅវត្ត ជាមួយនឹងការពាក់ស្បែកជេីងប៉ាតា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយភ្ជាប់ជាមួយខ្លឹមសារថា៖ «មិនត្រូវយកស្បែកជើងនេះ មកពាក់ជាមួយនឹងការសៀកសំពត់បត់ទេ ជាពិសេសទៅវត្ត កាន់តែផ្តេសផ្តាស កុំចេះតែនឹកឃើញ ខូចរបៀប ទំនៀមទម្លាប់អស់ ។ គិតពីប្រយោជន៍ខ្លួនឯងជាអ្នកលក់ បំផ្លាញវប្បធម៌ដ៏ល្អផូផង់»។
ប្រភព៖ លោកជំទាវ Sannara Lundi















