រដ្ឋមន្ត្រីក្រសួងកសិកម្ម អនុម័តផ្តល់ការគាំទ្រហិរញ្ញវត្ថុលើគម្រោងអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបបុរី ៣០០០ខ្នង នៅភូមិរង់ចាំ


នារសៀលថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម (ម.អ.ស) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាភិបាល ម.អ.ស។

នាឱកាសនេះ អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើសំណើរបស់សហភាពសហគមន៍កសិកម្មទំនើប ដើម្បីផ្តល់ការគាំទ្រហិរញ្ញវត្ថុលើ៖ ១. គម្រោងអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើបបុរី ៣០០០ខ្នង ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ២. គម្រោងអភិវឌ្ឍន៍កសិដ្ឋានទំនើបម្ទេស ស្ថិតនៅតំបន់អូរសេវ ស្រុកសេសាន ខេត្តស្ទឹងត្រែង

ជាមួយគ្នានេះ ក្រោមការគាំទ្រពី ម.អ.ស គម្រោងទាំងពីរនេះនឹងរៀបចំខ្សែច្រវាក់ផលិតកម្មកសិកម្ម ដើម្បីបង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ និងបងប្អូនសម្បទានិកដីធ្លីការពារព្រៃក្នុងខេត្តស្ទឹងត្រែង ឱ្យកាន់តែប្រសើរឡើង៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ