រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ បញ្ហាស្រូវធ្លាក់ថ្លៃ មិនគួរបន្ទោសលើមន្ត្រីកសិកម្ម បន្ទោសឈ្មួញ ឬបន្ទោសលើពូជស្រូវទេ ប៉ុន្តែគួរព្យាយាមមើលពីការពិតទាំងអស់គ្នា
ថ្មីៗប្រជាកសិករនៅខេត្តមួយចំនួន បានត្អូញត្អែរជុំវិញបញ្ហាស្រូវធ្លាក់ថ្លៃ និងមួយចំនួនបានបញ្ចេញមតិរិះគន់ចំពោះក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាមិនអើពើជួយរកទីផ្សារ ឬដំណោះស្រាយសមរម្យជូនប្រជាពលរដ្ឋជាដើម។

ឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបកស្រាយបញ្ជាក់ទៅកាន់ប្រជាកសិករថា បញ្ហាស្រូវធ្លាក់ថ្លៃនេះមិនមែនធ្លាក់ថ្លៃគ្រប់ពូជស្រូវនោះឡើយ គឺកើតឡើងចំពោះតែប្រភេទស្រូវ OM (ស្រូវស្រាល) ដែលជាប្រភេទពូជមកពីប្រទេសវៀតណាមញ ហើយស្រូវប្រភេទនេះ គឺសម្រាប់លក់ទៅប្រទេសវៀតណាមច្រើន។ ដូច្នេះការលក់ចេញគឺអាស្រ័យតម្រូវការទីផ្សារក្នុងប្រទេសវៀតណាម។ ពេលនេះក្រសួងកសិកម្មបានណែនាំឱ្យកសិករគួរងាកមកដាំដុះស្រូវសែនក្រអូបវិញផងដែរ។ ដោយឡែកសម្រាប់ស្រូវដែលយើងធ្វើសម្រាប់ រោងម៉ាស៊ីនរបស់ខ្មែរ គឺយើងរក្សាទីផ្សារបាន។

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ផងដែរថា ការបន្ទោសឈ្មួញក៏មិនមែនជារឿងល្អទេ ព្រោះអ្នកទិញក៏ជាពលរដ្ឋខ្មែរ ដែលយកទៅលក់បន្តដើម្បីបានប្រាក់ចំណេញដូចគ្នា។ ជាមួយគ្នានេះ ការបន្ទោសលើពូជស្រូវក៏ពុំមែនជារឿងត្រឹមត្រូវដែរ។ យន្តការដែលក្រសួងកំពុងធ្វើការរាល់ថ្ងៃ គឺដើម្បីមើលថាតើ មានអ្នកលេងខូច ទិញស្រូវក្នុងតម្លៃថោក ហើយយកទៅលក់បន្តក្នុងតម្លៃថ្លៃហួសហេតុដែរឬទេ? ប្រសិនបើមានករណីបែបនេះ ប្រជាពលរដ្ឋអាចរាយការណ៍ទៅកាន់មន្ត្រីកសិកម្មឃុំ បាន ព្រោះមន្ត្រីកសិកម្មនឹងជួយអន្តរាគមន៍រកទីផ្សារជូនគាត់។ យ៉ាងណាមិញ ប្រសិនបើតម្លៃក្នុងទីផ្សារទូទៅដូចគ្នាទាំងអស់ នោះប្រជាពលរដ្ឋពុំគួរបន្ទោសមន្ត្រីកសិកម្ម ឬឈ្មួញនោះទេ។
ឯកឧត្តម ឌិត ទីណា បានបញ្ជាក់បន្ថែមថា ការបន្ទោសគ្នាពុំមែនជាដំណោះស្រាយទេ ប៉ុន្តែត្រូវព្យាយាមមើលការពិតទាំងអស់គ្នា ហើយជ្រើសរើសដំណោះស្រាយទាំង