ក្រសួងវប្បធម៌ ឱ្យបញ្ឈប់ជាបន្ទាន់ រាល់ការលក់អាវយឺត ដែលមានពាក្យអសុរស «ធ្វើល្អបានអាចម៌», «វេទនាម្លេះកុងធនាគារអញ» ជាដើម
កំពង់ធំ៖ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកប្រាសាទសំបូរ បានចុះធ្វើការអប់រំណែនាំដល់អាជីវករ ដែលបានដាក់តាំងបង្ហាញ និងលក់អាវយឺតដែលមានរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ និងអសុរោះ ដែលជាទង្វើអសីលធម៌នៅក្នុងសង្គម។




ការចុះអប់រំណែនាំនេះ ធ្វើឡើងក្រោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យឃើញមានការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមានរំលេចនូវខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ អសុរស។ ភ្លាមៗ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ក៏បានធ្វើការអប់រំណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមានរំលេចនូវខ្លឹមសារ គ្រោតគ្រាត មិនសមរម្យ អសុរស ទាំងនេះផងដែរ។
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ















