អ្នកការទូតជំនាញមកពី ៦ប្រទេស រួមទាំងកម្ពុជា ស្វែងរកមាគ៌ាឆ្ពោះទៅមុខដើម្បីស្តារឡើងវិញនូវពហុភាគីនិយមដើម្បីកំណើនរួម
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងពហុភាគីនិយម៖ បញ្ហាប្រឈម និងមាគ៌ាឆ្ពោះទៅមុខសម្រាប់កំណើនរួមគ្នា” ដែលបានប្រារព្ធឡើងនៅខេត្តសៀមរាប។




សិក្ខាសាលានេះ មានអ្នកការទូត និងអ្នកជំនាញមកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
យ៉ាងណាមិញ ដោយផ្អែកលើសេចក្តីព្រាងឯកសារគោលនយោបាយចុងក្រោយ សិក្ខាសាលាបានពិភាក្សាអំពីតួនាទីដ៏សំខាន់នៃពហុភាគីនិយម បញ្ហាប្រឈមដែលកំពុងជួបប្រទះ និងមាគ៌ាឆ្ពោះទៅមុខដើម្បីស្តារឡើងវិញនូវពហុភាគីនិយមដើម្បីកំណើនរួម។ អ្នកចូលរួមក៏បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់អ្នកការទូត និងអ្នកជំនាញមកពីបណ្តាប្រទេសជាសមាជិកនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក្នុងការលើកកម្ពស់ពហុភាគីនិយមទាំងនៅថ្នាក់តំបន់ និងសកលលោក។
ប្រភព៖ ក្រសួងការបរទេស













