លោក Xi Jinping បង្កើនឥទ្ធិពលការទូត ជំរុញឱ្យបើកច្រកសមុទ្រ Hormuz និងអំពាវនាវឲ្យមានកិច្ចចរចារឆាប់រហ័ស ដើម្បីបញ្ចប់ជម្លោះអាមេរិក-អ៊ីរ៉ង់
ប្រធានាធិបតីចិនលោក Xi Jinping បានអំពាវនាវឱ្យរក្សាការឆ្លងកាត់ធម្មតារបស់នាវាតាមច្រកសមុទ្រ Strait of Hormuz ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman កាលពីថ្ងៃទី២០ ខែមេសា ខណៈដែលចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជួយដោះស្រាយជម្លោះនៅតំបន់មជ្ឈិមបូព៌ា។


យោងតាមសារព័ត៌មានរដ្ឋ ចិនបានបញ្ជាក់ថា ច្រកសមុទ្រនេះគួរតែបើកចំហសម្រាប់ការធ្វើដំណើរដោយសេរី ព្រោះវាមានសារៈសំខាន់ចំពោះផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិទាំងមូល។
ការអំពាវនាវនេះកើតឡើងនៅពេលដែលភាពតានតឹងកំពុងកើនឡើងវិញ បន្ទាប់ពីបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មានភាពមិនប្រាកដប្រជា។ មូលហេតុសំខាន់មួយគឺការដែលសហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់ និងការបង្ហាញសញ្ញាពីទីក្រុងតេអេរ៉ង់ថា មិនទាន់មានគម្រោងចូលរួមក្នុងកិច្ចចរចាសន្តិភាពជាថ្មី។
ចិន ដែលជាអ្នកនាំចូលប្រេងឆៅដ៏សំខាន់ពីអ៊ីរ៉ង់ កំពុងមានការព្រួយបារម្ភអំពីការរំខានដល់ផ្លូវដឹកជញ្ជូនថាមពលសកលនេះ ហើយក្នុងរយៈពេលកន្លងមក អ៊ីរ៉ង់បានកំណត់ការវិធានការតឹងរឹងនៅច្រកសមុទ្រនេះចំពោះនាវាបរទេស ខណៈដែលសហរដ្ឋអាមេរិកក៏បានអនុវត្តវិធានការបិទផ្លូវលើនាវាអ៊ីរ៉ង់ផងដែរ។
ជាមួយគ្នានេះ លោក Xi Jinping បានសង្កត់ធ្ងន់ថា ចិនគាំទ្រឱ្យមានបទឈប់បាញ់ភ្លាមៗ និងទូលំទូលាយ ព្រមទាំងអំពាវនាវឱ្យដោះស្រាយជម្លោះតាមរយៈការចរចានយោបាយ និងការទូត ជាជម្រើសដ៏ប្រសើរជាងការប្រើប្រាស់កម្លាំងយោធា។
ប្រភព៖ CNA















