គណបក្សភឿថៃអះអាងថា ការលាលែងពីតំណែងជាប្រធានគណបក្សរបស់លោកស្រី Paetongtarn គឺជាចេតនាផ្ទាល់ខ្លួន មិនមែនជាការបង្ខិតបង្ខំទេ
នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលគណបក្សភឿថៃ លោក Wisut Chainaroon សមាជិកសភាបក្ស និងប្រធានសមាជិកសភាបក្ស បានអះអាងថា ការលាលែងពីតំណែងប្រធានគណបក្សរបស់លោកស្រី Paetongtarn Shinawatra មិនមែនជាការបង្ខំខ្លួន ឬជាការព្រួយបារម្ភពីបញ្ហានយោបាយនាពេលអនាគតទេ។

លោក Wisut បាននិយាយថា ការសម្រេចចិត្តលាលែងនេះគឺជាចេតនាដែលលោកស្រី Paetongtarn មានយូរហើយ ដោយចង់ឱ្យគណបក្សឆ្ពោះទៅមុខ និងមានការផ្លាស់ប្តូរច្បាស់លាស់ក្នុងការបោះឆ្នោតបន្ទាប់។

គណៈកម្មាធិការប្រតិបត្តិបក្សនាពេលនេះនឹងបម្រើការជានាយកប្រតិបត្តិចាំផ្ទះមុនការបោះឆ្នោតថ្មី ដែលគ្រោងនឹងធ្វើឡើងក្នុងខែវិច្ឆិកា។ លោក Wisut ក៏បានបញ្ជាក់ថា ការលាលែងនេះគឺ លោកស្រី Paetongtarn ប្រត្តបត្តិ ដោយគោរពចេតនារបស់លោក ស្រី ហើយលោកស្រីក៏នៅតែជាសមាជិកគណបក្ស និងជាសមាជិកគ្រួសារភឿថៃដដែល ដោយពេលនេះគណបក្សកំពុងផ្តោតលើការជ្រើសរើសអ្នកគ្រប់គ្រងជំនាន់ថ្មី និងការពិចារណាសម្រាប់ប្រធានគណបក្សថ្មីនៅពេលអនាគត។
ជាងនេះផងដែរ លោក Wisutក៏បានបញ្ជាក់ថា គ្រួសារ Shinawatra នៅតែគាំទ្រគណបក្សភឿថៃយ៉ាងពេញទំហឹង ហើយពួកគេនឹងចាំគាំទ្រនៅពីក្រោយ ដើម្បីអនុវត្តការងារនយោបាយ និងសេរីភាពរបស់គណបក្សនៅសមរភូមិបោះឆ្នោតបន្ទាប់។
ប្រភព៖ Khaosod















