|

វប្បធម៌ចែករំលែកបន្តដិតដាមក្នុងឈាមជ័រខ្មែរ!


ដោយ៖​ ង៉ាយ ណៃ

វិបត្តិកូវីដ-១៩៖ អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលជំងឺរាតត្បាតសកលកូវីដ-១៩បានវាយលុកក្នុងប្រទេសកម្ពុជា គិតចាប់ពីចុងខែមករា ឆ្នាំ២០២០។ កូវីដ-១៩ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចជាតិនិយាយជារួម និងអាជីវកម្មតូច-ធំ ពិសេសពលរដ្ឋក្រីក្រនិយាយដោយឡែក។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ «វប្បធម៌ចែករំលែក» ឬការជួយគ្នាក្នុងគ្រាលំបាក ត្រូវបានមើលឃើញថាកំពុងកើតមានឡើងនៅក្នុងសង្គមខ្មែរ។

រូបភាព៖ Iv Samnang

ពលរដ្ឋក្រីក្រ និងអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ-១៩ កំពុងទទួលបានការទំនុកបម្រុងស្បៀងអាហារ និងសម្ភាៈប្រើប្រាស់ចាំបាច់មួយចំនួន ដោយគ្មានការរើសអើងពណ៌សម្បុរ ឋានៈ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ ជាមួយគ្នានេះ ការចែករំលែកនេះទៀតសោត ធ្វើឡើងក្នុងស្មារតីជាខ្មែរ ដើម្បីបង្ហាញសាមគ្គីភាព និងការរួបរួមគ្នាជាធ្លុងមួយ ខណៈប្រទេសជាតិកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារវិបត្តិកូវីដ-១៩។

នេះមិនមែនជារឿងថ្មីឡើយ។ ប្រជាពលរដ្ឋខ្មែរ តែងត្រូវបានគេស្គាល់ថា ជាពូជសាសន៍ដែលចេះជួយយកអសារ ពឹងពាក់ពំនាក់អាស្រ័យ និងការយោគយល់គ្នាទៅវិញទៅមកនៅក្នុងគ្រា អាសន្នអន់ក្រ។ ហើយអាស្រ័យហេតុនេះ ទើបវប្បធម៌ចែករំលែក អាចចាក់ប្ញសបានយ៉ាងរឹងមាំនៅក្នុងផ្នត់គំនិតប្រជាជនខ្មែរ។

បើទោះបីជាស្មារតីចែករំលែករវាងខ្មែរ និងខ្មែរបានកំពុងបន្តនៅក្នុងបរិបទកូវិដ១៩ និងការរាំងខ្ទប់ទីក្រុង និងខេត្តមួយចំនូនយ៉ាងណាក៏ដោយ ពលរដ្ឋទាំងអស់ត្រូវតែអនុវត្តវិធានសុខាភិបាល និងគោរពតាមបទបញ្ជាដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ដើម្បីជាផ្នែកមួយនៃការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ប្រសិនបើពុំដូច្នេះទេ ពិតណាស់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នឹងមិនអាចបិទបញ្ចប់នៅក្នុងរយៈពេលឆាប់ៗខាងមុខនេះទេ៕

រូបភាព៖ NUON Pharat-នួន ផារ័ត្ន
រូបភាព៖ Phyrum Chhiv
រូបភាព៖ Phyrum Chhiv
រូបភាព៖ Sokly Kouch
រូបភាព៖ Prom Morokot
រូបភាព៖ Iv Samnang
រូបភាព៖ Hakse Mobile Phone Shop
រូបភាព៖ Pharith Uy
រូបភាព៖ ប៉ាតេភ្នំពេញ 310