|

សម្ដេច ហ៊ុន សែន៖ ប្រកាសគាំទ្រការកែទម្រង់ក្នុងអាណត្តិថ្មី តែមិនគាំទ្រការដកមន្រ្តីចាស់ដែលខំធ្វើការចេញដោយគ្មានមូលហេតុឡើយ


នេះជាសារលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ តាមរយៈបណ្ដាញសង្គមតេលេក្រាម។

តាមរយៈសារនេះ សម្ដេចបានបញ្ជាក់ថា «ខ្ញុំបង្ហោះសារដែលខ្ញុំនិយាយក្នុងអង្គប្រជុំដើមអាណត្តិទី៦ឆ្នាំ២០១៨ ដើម្បីជាការរំលឹកដល់មន្ត្រីបន្តវេនតាមស្ថាប័ន សូមមានការប្រុងប្រយត្ឋ័លើភាពអគុណធម៍សម្រាប់ការរៀបចំមន្ត្រីក្នុង
អាណត្តិថ្មី បន្ថែមលើបណ្តាំរបស់ខ្ញុំកាលពីល្ងាចថ្ងៃ១០សីហា២០២៣ពេលជួបជុំ មុនពេលគណរដ្ឋមន្ត្រីថ្មីត្រូវបានរៀបចំ។»

សម្ដេចបានបន្តថា «ខ្ញុំគាំទ្រការកែទម្រង់តែមិនគាំទ្រការរៀបចំណា ដែលខ្វះការឲ្យ
តម្លៃសម្រាប់មនុស្សដែលខំធ្វើការក្នុងរយៈពេលកន្លងមក ហើយត្រូវបានដកចេញដោយគ្មានមូលហេតុដែរ៕»