រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឱ្យមានការបង្រ្កាបបទល្មើសជលផល ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
បទល្មើសជលផល នៅតែបន្តកើតមានជាអន្លើ បើទោះបីជាមានវិធានការណែនាំ និងការបង្ក្រាបយ៉ាងតឹងរ៉ឹង ជាប់ជាប្រចាំក្ដី។ បញ្ហានេះ ទាមទារឱ្យមានការចូលរួមទប់ស្កាត់ ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសពីអាជ្ញាធរ និង ប្រជាសហគមន៍ក្នុងមូលដ្ឋានដោយផ្ទាល់។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសន្និបាតសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឡើងថា ការបង្រ្កាបបទល្មើសជលផលនានា ត្រូវធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត តាមរយៈការក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រូវមានការសហការពីអាជ្ញាធរខេត្ត និងជលផល។
![](https://media.brandbodia.com/wp-content/uploads/2023/06/IMG_8665-1024x683.jpg)
ទន្ទឹមនឹងការលើកឡើងខាងលើនេះ ឯកឧត្តមបានបន្តថា ការកំណត់ដែននេសាទ គឺត្រូវយកចិត្តទុកគិតគូរឱ្យមានលក្ខណៈវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងនិរន្តរភាពពិតប្រាកដ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការពិនិត្យលើបញ្ហាប្រឈមជាក់ស្តែង និង រួមគ្នារកវិធីដោះស្រាយ ដើម្បីការពារធនធាននេសាទឱ្យបានប្រសើរ តាមរយៈការចូលរួមទប់ស្កាត់បទល្មេីសនេសាទ ខុសច្បាប់ និងតម្រង់ទិសជនខិលខូចឱ្យប្រព្រឹត្តិត្រូវវិញផងដែរ៕
![](https://media.brandbodia.com/wp-content/uploads/2023/06/IMG_8667.jpg)
![](https://media.brandbodia.com/wp-content/uploads/2023/06/IMG_8668.jpg)
![](https://media.brandbodia.com/wp-content/uploads/2023/06/IMG_8666.jpg)
![](https://media.brandbodia.com/wp-content/uploads/2023/06/IMG_8669-821x1024.jpg)
ប្រភព: ក្រសួងកសិកម្ម